
letra de ចំប៉ាបាត់ដំបង (champa battambang) - sin sisamuth
Loading...
ឱ បាត់ដំបងបណ្តូលចិត្តអើយ
ខ្ញុំសូមលាហើយលាទាំងអាល័យ
តាំពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយ
ខ្វល់ខ្វាយ នឹកស្តាយពុំមានពេលល្ហែរ
ឱ បាត់ដំបងកងកម្មវាសនា
ដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរ
បើសិនជាគូខ្ញុំពីបុព្វេ
សូមឱ្យមាសស្នេហ៍នឹកឃើញគ្រាដើម
កន្លងយូរឆ្នាំចាំទេស្ងួន
មានតែរូបអូនដែលជាដង្ហើម
ចំពោះនួនល្អងចិត្តបងសង្ឃឹម
សង្ឃឹម ញញឹមថាបានជាគូវាសនា
ឱបាត់ដំបងខ្ញុំប៉ងយូរហើយ
តើថ្ងៃណាឡើយបានយល់ភ័ក្ត្រា
ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា
ចង់បានចម្ប៉ាបាត់ដំបងអើយ។
កន្លងយូរឆ្នាំចាំទេស្ងួន
មានតែរូបអូនដែលជាដង្ហើម
ចំពោះនួនល្អងចិត្តបងសង្ឃឹម
សង្ឃឹម ញញឹមថាបានជាគូវាសនា
ឱបាត់ដំបងខ្ញុំប៉ងយូរហើយ
តើថ្ងៃណាឡើយបានយល់ភ័ក្ត្រា
ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា
ចង់បានចម្ប៉ាបាត់ដំបងអើយ។
letras aleatórias
- letra de firewater - amythyst kiah
- letra de iron-e - versus you
- letra de pode tentar - maninho
- letra de pretty bitch wave - lexi drew
- letra de knives - bullet for my valentine
- letra de older overnight - lova
- letra de xx - meiston, eurokilla
- letra de sky - tuboy
- letra de the one we must kill - nuclear
- letra de entropy - brymo