letra de អូនមិនក្បត់បងទេ - ros sereysothea
Loading...
បងអើយ! មុននឹងអូនស្លាប់
អូនសូមសំណូមពរ ពីបងតែម្យ៉ាង
គឺសូមឱ្យបងជឿអូនចុះ
ថាអូនមិនក្បត់បងទេ
អូនគ្មាន… កំហុសនឹងប្រុសបងទេ
អូនគ្មានចិត្តវៀចវេរ អូននៅតែស្នេហ៍ ស្មោះគ្រប់វេលា
នេះមកពីព្រាន មានចិត្តជាមារ
វាតាមផ្ដន្ទា ឱ្យឃើញសួគ៌ា ជាឋាននរក
មើលហង្សបក្សា ឃើញថាជាក្អែក
ទោះបើអូនយំស្រែក អូនខំជជែក អង្វរយ៉ាងណា
បងនៅមិនជឿ មិនអត់ទោសា
ថែមទាំងបញ្ជា ឱ្យគេប្រហារ សាច់ឯង ឈាមឯង
បក្សីគ្មានដៃ យកស្លាបក្ដោបកូន
ចំណែកប្រុសស្ងួន ម្ដេចក៏តាំងខ្លួន ជាឃាតករ?
ពិឃាតកូនឯង កើតចាកឧទរ
កូនអើយ! កើតមក កំដរផ្លែដាវ ឪពុកឥតតអើយ!
អូនយំ ស្រែកនេះ មិនអង្វរចិត្ត
ចង់ឱ្យបងអាណិត ឬស្ដាយជីវិតដែលឥតតម្លៃ
ស្លាប់ក៏ស្លាប់ចុះ ក្នុងនាមកង្រី
បញ្ជាក់ចិត្តប្ដី ជាតិនេះថាស្រី មិនក្បត់បងទេ
letras aleatórias
- letra de i nim di mid - lenze & de buam
- letra de diena - bet bet
- letra de autopilot - 256 pi
- letra de synchronization - johnny cypher
- letra de traces - ekhtronic
- letra de fake friends - the vanns
- letra de stella polare - jodie zolam
- letra de crazy train [live at budokan] - ozzy osbourne
- letra de quiero olvidarme de ti - tomo como rey
- letra de che dritta! - adriano celentano